IMF៖ សេដ្ឋកិច្ចអាស៊ីស្ថិតក្នុងស្ថានភាពលំបាកដោយសារបញ្ហាអចលនទ្រព្យរបស់ចិន

94
0 20

ម៉ារ៉េកេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ការស្ទុះងើបឡើងវិញដ៏ទន់ខ្សោយនៃសេដ្ឋកិច្ច និងហានិភ័យនៃវិបត្តិអចលនទ្រព្យដែលអូសបន្លាយពេលកាន់តែយូររបស់ប្រទេសចិន អាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ទ្វីបអាស៊ីបន្ថែមទៀត។

មូលនិធិ IMF បានឱ្យដឹងនៅក្នុងប្លុកមួយស្តីពីចក្ខុវិស័យសេដ្ឋកិច្ចរបស់តំបន់អាស៊ីថា ភាពរឹងមាំនៃសេដ្ឋកិច្ចររបស់សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រតិចជាងកាលពីមុនដល់ទ្វីបអាស៊ី ដោយសារប្រទេសមហាអំណាចមួយនេះផ្តោតលើវិស័យសេវាកម្ម ដែលមិនជំរុញតម្រូវការសម្រាប់ការនាំចេញ។ មូលនិធិ IMF ថា វិធានការជំរុញសេដ្ឋកិច្ចក្រោយការបិទខ្ទប់ប្រទេសរបស់ចិនបានបាត់បង់ស្ទុះលឿនជាងការរំពឹងទុក។

94 free

IMF បាននិយាយថា៖ «ក្នុងរយៈពេលដ៏ខ្លី ការកែប្រែវិធានការខ្លាំងនៅក្នុងវិស័យអចលនទ្រព្យដែលជំពាក់បំណុលច្រើនរបស់ប្រទេសចិន និងការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចដែលកើតចេញពីការកែប្រែវិធានការនេះ ទំនងជានឹងរីករាលដាល់នៅក្នុងតំបន់ ជាពិសេសចំពោះប្រទេសនាំចេញទំនិញដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយប្រទេសចិន»។

IMF បន្តទៀតថា៖ «ចំពោះការធ្លាក់ចុះវិញ វិបត្តិអចលនទ្រព្យកាន់តែអូសបន្លាយ ហើយការឆ្លើយតបគោលនយោបាយនៅមានកម្រិតនៅក្នុងប្រទេសចិននឹងធ្វើឱ្យការធ្លាក់ចុះសេដ្ឋកិច្ចរបស់តំបន់កើតមានកាន់តែខ្លាំង»។

ក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុកនៅសប្តាហ៍មុន មូលនិធិ IMF បានទម្លាក់ការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៤ សម្រាប់តំបន់អាស៊ីពីអត្រា ៤,៤ភាគរយដែលបានព្យាករកាលពីខែមេសា មកនៅត្រឹម ៤,២ភាគរយ និងធ្លាក់ចុះអត្រា ៤,៦ភាគរយដែលបានព្យាករសម្រាប់ឆ្នាំនេះ៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...