ក្រុមអ្នកជំនាញការនៃអាយ ស៊ី ស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុលនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ

94
0 9

ខេត្តសៀមរាប៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ជាថ្ងៃទី៣ហើយ ដែលក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានអញ្ជើញចុះត្រួតពិនិត្យការងារជួសជុល នៅតាមការដ្ឋានប្រាសាទមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

94 free

ក្នុងរយៈមួយថ្ងៃនេះ ក្រុមអ្នកជំនាញ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យនៅតាមការដ្ឋានមួយចំនួនរួមមាន៖ ប្រាសាទភ្នំក្រោម ប្រាសាទមេបុណ្យខាងលិច ប្រាសាទបាគង និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។

សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនានានៅក្នុងតំបន់រមណីដ្ឋានអង្គរនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំរបស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...