«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនៅដើមខែវិច្ឆិកា ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ

94
0 27

ខេត្តសៀមរាប៖ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យសម្ពោធប្រើប្រាស់ឡើងវិញនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យប្រើប្រាស់សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត នៅតែបន្តដាក់ឱ្យប្រើប្រាស់សម្រាប់ជាច្រកចេញពីប្រាសាទ។

94 free

គូសបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»ត្រូវបានអ្នកជំនាញជួសជុសអស់ជាច្រើនលើកមកហើយ ហើយនេះជាការជួសជុលក្នុងដំណាក់កាលទី២ ដោយចាប់ផ្តើមជួសជុលតាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ។ ចំពោះដំណាក់កាលទី១ ជួសជុលនៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧ ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។

«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត‍‍» មានប្រវែង ១៩០ម៉ែត្រ ទទឹង ១១,៦០ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...