សម្តេចតេជោលើកទឹកចិត្តឲ្យរឹបអូសផ្ទះក្រុមប្រឆាំង ដែលជំពាក់លុយបង់ផ្ទះមិនសង

94
0 2

ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យមានការរឹបអូសផ្ទះរបស់សកម្មជនប្រឆាំងដែលជឿតាមការញុះញង់ នយោបាយ អាក្រក់របស់ជនក្បត់ជាតិ ៣ជំនន់ មានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។

ថ្លែងនៅក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាមានករណីមួយចំនួនដែលអ្នកបង់ផ្ទះមិនព្រមបង់គឺដោយសារតែជឿតាមការញុះញង់របស់មេដឹកនាំបក្សប្រឆាំងដោយលើកឡើងថាប្រសិនជាពួកគេជាប់ឆ្នោតគេនឹងដោះស្រាយបំណុលជូនពលរដ្ឋ។

94 free

សម្ដេចតេជោបានលើកឡើងថា ករណីនេះគឺជាករណីដែលគេចវេសអំពីកាតព្វកិច្ចនៃការបង់ថ្លៃ ដូច្នេះសម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការរឹបអូសផ្ទះយកតែម្ដង។

ក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានវិធានការរៀបចំឥទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់ ហើយក្នុងករណីដែលរឹបអូសផ្ទះពីអ្នកទិញរួចហើយ សូមឱ្យពិភាក្សាជាមួយនឹងអ្នកទិញសារជាថ្មីឡើងវិញ។

សម្ដេចស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់ និងឲ្យស្រង់ទិន្នន័យនៃករណីរឹបអូសផ្ទះនេះជូនសម្ដេច ជាមួយគ្នានឹងការស្នើទៅដល់អ្នកបង់ផ្ទះឲ្យគោរពកាតព្វកិច្ចនៃការបង់ថ្លៃផ្ទះផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...