សម្តេចតេជោ៖ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្រ្ត ដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ
ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បានក្លាយទៅជា កេរ្តិ៍ឈ្មោះជាប្រវត្តិសាស្រ្ត ដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយទទួលផល។
ថ្លែងក្នុងជំនួបជាមួយកម្មករជាង១ម៉ឺន៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានមានប្រសាសន៍ថា “កម្មវិធីនេះ បានក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសា ស្រ្តដែលទុកឲ្យកូនចៅជំនាន់ក្រោយទទួលផល ថាដូនតារបស់អញ ពេលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អត់មានយកលុយ អ្នកណាមួយរៀល“។
សម្តេចក៏បានប្រគល់ជោគជ័យ នៃការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជូនប្រជាពលរដ្ឋខ្មែរទាំងអស់នេះ គឺជាស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មជាមួយនឹងការលើកឡើងរបស់ ស ឡុងដេត ដែលបានប្រជុំយប់មិញនេះជាមួយក្រុមប្រឹក្សឃុំ សង្កាត់ បានទិតៀនលើ រាជរដ្ឋាភិបាលថា មិនព្រមយកលុយគេ ហើយថា ប្រទេសគេ ឱ្យតែបង្កើតកីឡាមួយ គឺគេរកលុយបានរាប់ពាន់លានដុល្លារ ។
សម្តេចតេជោ បានប្រាប់ទៅ ស ឡុងដេត ថា ប្រាប់ឲ្យហើយ កុំឈ្លើយរាល់កិច្ចប្រជុំ របស់លោកឯង មានមនុស្សរបស់សម្តេច នៅទីនោះ៕