សម្តេចតេជោព្រមានមន្ត្រីបក្សប្រឆាំងម្នាក់ ដែលមួលបង្កាច់ការរៀបចំស៊ីហ្គេមរបស់កម្ពុជា
ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដោយចំឈ្មោះទៅលើមន្ត្រីគណបក្សប្រឆាំងមួយរូបលោក ស ឡុងដេត ដែលបានវាយប្រហារលើការរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម រួមទាំងមានបំណងក្នុងការបែងចែកគណបក្សនយោបាយក្នុងក្រុមប្រឹក្សាឃុំសង្កាត់។
ថ្លែងក្នុងជំនួបជាមួយកម្មករជាង១ម៉ឺន៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានតាមដានដឹងទាំងអស់នៅកិច្ចប្រជុំដែលរៀបចំដោយលោក ស ឡុងដេត កាលពីយប់មិញ ដែលបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជាដោយរដ្ឋាភិបាលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ ជាពិសេសគឺមិនបានយកថ្លៃស្នាក់នៅពីកីឡាករដែលចូលរួមប្រកួត និងសំបុត្រសម្រាប់ចូលទស្សនាថែមទៀត។
សម្ដេចថា៖ «ស ឡុងដេត ឯងត្រូវចាំណាត្រូវចាំឱ្យច្បាស់ក្មួយ។ កុំថាហ៊ុនសែនមិនដឹងឱ្យសោះយប់មិញឯងប្រជុំយ៉ាងណាជាមួយក្រុមប្រឹក្សាឃុំសង្កាត់»។
សម្ដេចបានព្រមានមានវិធានការផ្លូវច្បាប់លើលោក ស ឡុងដេត ផងដែរដោយថាមានជាប់ទាក់ទងជាមួយនឹងទណ្ឌិតក្បត់ជាតិសមរង្ស៊ី។ សម្ដេចតេជោ ក៏ព្រមានទៅដល់បុគ្គលផ្សេងទៀតដែលជាប់ទាក់ទងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ
សម្ដេចថ្លែងខ្លាំងៗថា៖ «នគរបាលទៅការពារអា ស ឡុងដេត ផងក្រែងលោអាណាគេទៅបាញ់វាងាប់ទៅវាខុស ហ៊ុន សែន ទៀត»៕