សម្តេចតេជោធ្វើការទាំងយប់ ដើម្បីអន្តរាគមន៍ជួយពលរដ្ឋខ្មែរម្នាក់នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង
ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើការទាំងយប់ដើម្បីជួយមនុស្សម្នាក់ពីការបោកប្រាស់របស់គណបក្សនយោបាយមួយនៅប្រទេសបារាំង។
ថ្លែងក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែមិថុនា សម្ដេចបានធ្វើការដោយផ្ទាល់ជាមូយឯកអគ្គរាជទូតខ្មែរនៅប្រទេសបារាំងដើម្បីជួយពលរដ្ឋខ្នែរម្នាក់ពីគណបក្សនយោបាយមួយ។
សម្ដេចមិនបានឲ្យដឹងបន្ថែមនោះទេតែថានាពេលខាងមុខបុគ្គលម្នាក់នោះនឹងចេញវីដេអូបកស្រាយហើយ៕