សាំងឡើងថ្លៃ ៥០រៀល តែម៉ាស៊ូតធ្លាក់ចុះ ១០០រៀលវិញ
ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃខាងមុខ គឺចាប់ពីថ្ងៃទី០១-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តម្លៃប្រេងសាំងបន្តឡើងថ្លៃដល់ត្រឹម ៤ ៤០០រៀល ពោលឡើងថ្លៃ ៥០រៀល បើធៀបនឹងរយៈពេល ១០ថ្ងៃមុន ខណៈតម្លៃម៉ាស៊ូតធ្លាក់ចុះ ១០០រៀលវិញ ពោលនៅត្រឹម ៤ ៥៥០ រៀលក្នុងមួយលីត្រ។
បើធៀបនឹង ១០ថ្ងៃមុន សាំងធម្មតាលក់រាយក្នុងមួយលីត្រមានតម្លៃត្រឹមតែ ៤ ៣៥០រៀល។ ចំណែកម៉ាស៊ូត មានតម្លៃ ៤ ៦៥០រៀលក្នុងមួយលីត្រ។
ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សែនដុល្លារក្នុងមួយលីត្រ៕