មានវីដេអូ៖ រថយន្តដឹកធ្យូងលោក យ៉ាន ឃុនមុន្នី ក្រឡាប់ផ្ងារជើងក្បែរប៉ុស្តិ៍របៀងជ័យឃ្លាំង ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

94
0 570

ខេត្តក្រចេះ៖ មានករណីរថយន្តដឹកធ្យូងបម្រុងឆ្លងដែនទៅប្រទេសវៀតណាមដែលគេស្គាល់ថា គឺជារថយន្តដឹកធ្យូងរបស់លោក យ៉ាន ឃុនមុន្នី បានក្រឡាប់ផ្ងារជើងនៅក្បែរប៉ុស្តិ៍របៀងជ័យឃ្លាំង ប៉ុន្តែសំណាងល្អដែលមិនមានការបង្កគ្រោះថ្នាក់ដល់មនុស្ស។

94 free

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចជ្រោះជ្រៅមួយកន្លែង ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់យប់គេតែងសង្កេតឃើញមានរថយន្តដឹកធ្យូង រថយន្តដឹកឈើ និងម៉ូតូដឹកឈើជាច្រើនគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់តាមច្រករបៀងជ័យឃ្លាំង ប៉ុន្តែសមត្ថកិច្ចដែលឈរជើងតាមដងផ្លូវ និងច្រកព្រំដែនហាក់ដូចជាមានភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាបឡើយ ដែលមានការអំពាវនាវទៅដល់លោក ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពិសេស ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ គួរតែមានវិធានការចុះបង្ក្រាបទប់ស្កាត់ផង ព្រោះបទល្មើសខាងលើនេះ គឺជាដើមចមបង្កឲ្យមានការកាប់បំផ្លិចបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...