សិស្សសាលាម្នាក់ត្រូវរថយន្តដឹកទឹកកកបើកបុក.ស្លា.ប់.ភ្លាមៗនៅក្រុងសៀមរាប
(ខេត្តសៀមរាប)៖សិស្សសាលា យូអុីស អេ ម្នាក់ត្រូវបានរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនអុីវ៉ា បើកកិនបណ្ដាលឲ្យស្លា–ប់យ៉ាងអាណោចអាធម៌ ខណ:ពេលកំពុងធ្វើដំណើរចេញពីរៀនជិះកង់ត្រលប់ទៅផ្ទះវិញ។
សេចករាយការណ៍ព័ត៌មានបឋមបានឲ្យថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ ចំណុចក្បែរស្តុកវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
សេចករាយការណ៍ព័ត៌មានបឋមបន្តថា ជនរងគ្រោះ ឈ្មោះ ដេវីត អាយុ៩ឆ្នាំ រៀនថ្នាក់ទី ៥ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចកន្លែងកើតហេតុនៅបានហើយដឹងថា សាកសព រងគ្រោះ ត្រូវបានយកទៅតម្កល់ទុក នៅឯ ឈាបនដ្ឋានវត្តស្វាយ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលជំនាញមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ៕