មន្ត្រីជលផលសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រងការចោទប្រកាន់ថា មិនខ្វាយខ្វល់ពីបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

94
0 45

(ខេត្តសៀមរាប)៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានរាយការណ៍មក អង្គភាពសារព័ត៌មានវ៉ាវញូស៍យើងខ្ញុំ កាលពីពេលថ្មីៗនេះថា មន្រ្តីជំនាញជលផលសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ហាក់មិនខ្វាយខ្វល់ទៅនឹងបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។ ចំពោះទឹកដីបឹងទន្លេសាប ដែលសម្បូរទៅដោយបទល្មើសនេសាទខុសច្បាប់ រួមមាន៖
១. ភូមិច្រេះ ឃុំកណ្ដែក ស្រុកប្រាសាទបាគង
២. ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង
៣. ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប
៤. ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប
៥. ភូមិខ្នាត ឃុំកែវពណ៌ ស្រុកពួក (ចំណុចគោលដៅត្រពាំងហាល)
តាមប្រភពព័ត៌មានខាងលើបានបន្ថែមថា ក្រុមនេសាទទាំងនោះ បានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា បរ និងអ៊ុយ នៅតំបន់ដែលបានរៀបរាប់ខាងលើនោះ ដោយរលូនគ្មានការរំខានពីអាជ្ញាធរ ឬមន្រ្តីជំនាញជលផលសង្កាត់ស្រុក-ខេត្តនោះឡើយ។ ខណៈនាយជលផលសង្កាត់ចុងឃ្នៀសម្នាក់ឈ្មោះ និត សារ៉ាវុធ ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះចោទប្រកាន់ថា បានបើកដៃឲ្យមានការនេសាទខុសច្បាប់យ៉ាងអណាធិបតេយ្យ នៅក្នុងភូមិចំនួន ០៥ ដែលបានរៀបរាប់ខាងលើ ។

ពាក់ព័ន្ធករណីប្រជាពលរដ្ឋរស់នៅតំបន់នេសាទខាងលើ ចោទប្រកាន់ នាយជលផលសង្កាត់ចុងឃ្នៀសម្នាក់ឈ្មោះ និត សារ៉ាវុធ នេះ ថាមិនខ្វាយខ្វល់ពីបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននេះដែរ អង្គភាពសារពត៌មាន វ៉ាវញូស៍ មិនអាចសុំការបំភ្លឺពីលោក និត សារ៉ាវុធ មន្ត្រីជលផលសង្កាត់ឃ្នៀស ក្រុងសៀមរាបបានទេ ព្រោះទូរសព្ទតេចូលតែគ្មានមនុស្សលើក។ ទោះយ៉ាងណា អង្គភាពសារពត៌មាន វ៉ាវញូស៍ និងបន្តតាមដានរឿងនេះជាបន្តទៀត និងសង្ឃឹមថា លោកមន្ត្រីជលផល និត សារ៉ាវុធ ទទួលទូរស័ព្ទបំភ្លឺជុំវិញករណីការចោទប្រកាន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះនៅពេលក្រោយជាពុំមិនខាន ។

94 free

សូមបញ្ជាក់ថា ករណីបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់ទន្លេសាបនេះ កាលពីឆ្នាំ២០២២ កន្លងទៅ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលកំពុងចុះស្រាវជ្រាវអំពីបញ្ហាត្រីនៅបឹងទន្លេសាបនេះ បានលើកឡើងថា បញ្ហានេះគឺបានឈានដល់កម្រិតមួយដែលកម្ពុជាឈប់បិទភ្នែក ហើយត្រូវរកចំណាត់ការបន្ទាន់ ព្រោះលោកថា ត្រីបឹងទន្លេសាបស្រុកខ្មែរនឹងផុតពូជអស់ នៅរយៈពេល២ឆ្នាំខាងមុខនេះ។ សព្វថ្ងៃនេះ សត្វត្រីធម្មជាតិរស់នៅតាមដងទន្លេបឹងបួរដែលជាធនធានធម្មជាតិមានសក្តានុពលខ្ពស់សម្រាប់កម្ពុជា កំពុងត្រូវបានគម្រាមកំហែងយ៉ាងខ្លាំងដោយជនទុច្ចរិតជាលក្ខណៈប្រព័ន្ធ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...