ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារចុះចែកសម្ភារៈសិក្សា និងថវិកាមួយចំនួនជូនសិស្សានុសិស្ស ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

94
0 13
(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារគណបក្ស
94 free
ចុះចែកសម្ភារៈសិក្សា និងថវិកាមួយចំនួនជូនសិស្សានុសិស្សសរុប៧២នាក់ នៅសាលាបឋមសិក្សា ឆ្លងកាត់អូកណ្ដៀរ២ ស្ថិតក្នុងភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
ក្នុងឱកាសនោះ ឯកឧត្តម ហែម ប្រសើរ បាន ៖
– ជូនថវិការ២លានរៀលដល់សាលាបឋមសិក្សា
– ជូនថវិការ៥០ម៉ឺនរៀលដល់សាលាឃុំអូរកណ្តៀរសែនជ័យ
– ជូនថវិការមួយចំនួនដល់នាយកសាលាបឋមសិក្សា
– ជូនថវិការមួយចំនួនលោកគ្រូ អ្នកគ្រូ
– ជូនថវិការ១០ម៉ឺនរៀលដល់នាយប៉ុស្តិ៍ឃុំ
– ជូនថវិការ១០ម៉ឺនរៀលដល់មេភូមិអូរកណ្តៀរ
– ជូនថវិការមួយចំនួនប្រជាការពារ
– ជូនថវិការមួយចំនួនប្រជាពលរដ្ឋ
អាជ្ញាធរមូលដ្ឋាន នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ហែម ប្រសើរ និងក្រុមការងារ ដែលបានឧបត្ថម្ភសម្ភារៈសិក្សា និងថវិកា ដើម្បីចូលរួមចំណែកជួយវិស័យអប់រំនៅមូលដ្ឋាន ជាពិសេសក្នុងតំបន់ដាច់ស្រយោលនេះ ស្ថិតក្នុងខេត្តភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ៕
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...