សម្តេចតេជោណែនាំឲ្យមានការដោះស្រាយជាបន្ទាន់ ប្រសិនជាមានករណីវិវាទនៅក្នុងរោងចក្រកើតឡើង
ខេត្តតាកែវ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យមានវិធានការដោះស្រាយវិវាទនៅក្នុងរោងចក្រជាបន្ទាន់ ប្រសិនជាមានការកើតឡើង ដោយថាមិនត្រូវបណ្ដែតបណ្ដោយឲ្យបញ្ហានេះរីករាលដាលធំនោះទេ។
សម្ដេចបានស្នើឲ្យគ្រប់ភាគីទាំងកម្មករនិយោជិត និងខាងថៅកែ រួមទាំងតំណាងរដ្ឋាភិបាលជាពិសេសគឺអភិបាលខេត្តដោយផ្ទាល់ចូលរួមក្នុងការដោះស្រាយវិវាទដែលកើតឡើងនៅក្នុងរោងចក្រតាមរយៈនយោបាយឈ្នះឈ្នះ។
សម្ដេចថា៖ «ធ្វើយ៉ាងមិចឲ្យរោងចក្រសហគ្រាសទាំងអស់មានភាពសុខសាន្ត»។
ការលើកឡើងនេះគឺក្នុងពេលដែលនាយករដ្ឋមន្ត្រីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខេត្តតាកែវ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ៕