ឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធពីបទជួញដូររក្សាទុក នូវសារធាតុញៀនខុសច្បាប់នៅខេត្តកោះកុង

94
0 24

កោះកុង៖ ឃាត់ខ្លួនជនសង្ស័យជាប្តីប្រពន្ធចំនួន ២ នាក់ រួមមាន ១នាក់ឈ្មោះ ឆាន់ សុផាន់នី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ២ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងបានបន្តឃាត់ខ្លួន១នាក់ជាប្តី ឈ្មោះ ហាក់ ទីណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅ ភូមិ សង្កាត់ ជាមួយគ្នា។ នេះ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៣។

94 free

ការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះធ្វើឡើង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីល្ងាច ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ក្នុង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកន្លែងទទួលបញ្ញើរឥវ៉ាន់កាពីតូល ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ច បាន ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១កញ្ចប់ធំ, ១កញ្ចប់តូច ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូចំនួន០១គ្រឿង ជញ្ញីងថ្លឹងចំនួន១គ្រឿង។ បច្ចុប្បន្ន កម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...