សាំងឡើងថ្លៃ ម៉ាស៊ូតក៏ឡើងថ្លៃ! នេះជាតម្លៃប្រេងសាំង ដែលក្រសួងប្រកាសឱ្យលក់ក្នុងសប្តាហ៍ថ្មីនេះ

94
0 143
94 free

មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.២០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៣,៩០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជាគឺនៅឡើងថ្លៃ ០,៥០រៀល ចំពោះម៉ាស៊ូតវិញក៏ឡើងថ្លៃ ០,៥០រៀលដែរ ។ ដោយឡែកកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ ៤,១៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៣,៨៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...