មនុស្ស២៧នាក់ស្លា..ប់ ដោយសារខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅភាគពាយព្យប្រទេសប៉ាគីស្ថាន

94
0 12

អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរតំបន់បានឱ្យដឹងនៅអាទិត្យនេះថា ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅភាគពាយព្យប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ រួមទាំងកុមារ៨នាក់ផងដែរ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតំបន់ លោក Temur Ali Khan បានប្រាប់ AFP ថា «មនុស្សយ៉ាងហោចណាស់ ១២នាក់ត្រូវបានកប់ទាំងរស់ បន្ទាប់ពីដំបូល និងជញ្ជាំងផ្ទះរបស់ពួកគេបានដួលរលំពីលើ»។

94 free

ដោយឡែក មនុស្ស ១៥នាក់ទៀត រួមទាំងបងប្អូនបង្កើតប្រាំនាក់ ដែលមានអាយុចន្លោះពី២ ទៅ ១១ឆ្នាំក៏បានស្លាប់នៅក្នុងស្រុក Bannu ខណៈដែលព្យុះនេះបានវាយប្រហារស្រុកចំនួន៤ ក្នុងខេត្ត Khyber Pakhtunkhwa កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ។

លោក​បាន​បន្ត​ថា មនុស្ស​ជាង ១៤០នាក់​បាន​រង​របួស និង​សត្វ​ចិញ្ចឹម​ជាង ២០០ក្បាល​បាន​ស្លាប់ផងដែរ។ ស្រុកចំនួន៤ ខាងលើ ត្រូវបានអាជ្ញាធរ​​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...