ថាមពលពន្លឺព្រះអាទិត្យក្លាយជាប្រភពថាមពលដ៏សំខាន់នៅកូរ៉េខាងត្បូង

94
0 17

ទិន្នន័យឧស្សាហកម្មបានបង្ហាញកាលពីថ្ងៃអាទិត្យថាការផលិតថាមពលពន្លឺព្រះអាទិត្យមានចំនួនជិត ៤០% នៃតម្រូវការអគ្គិសនីទាំងមូលរបស់ប្រទេសកូរ៉េខាងត្បូងនៅចំណុចមួយក្នុងខែមេសា ដែលជាការបង្ហាញថាវាបានក្លាយជាប្រភពថាមពលដ៏សំខាន់នៅក្នុងប្រទេសនោះ។

ថាមពលសរុបចំនួន ២១.៧៧៨មេហ្គាវ៉ាត់ត្រូវបានបង្កើតតាមរយៈថាមពលពន្លឺព្រះអាទិត្យនៅចន្លោះថ្ងៃត្រង់ ដល់ម៉ោង ១:០០រសៀល កាលពីថ្ងៃទី៩ ខែមេសា ដែលស្មើនឹង ៣៩,២%​ នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសកូរ៉េខាងត្បូងដែលប្រើប្រាស់ថាមពលចំនួន ៥៥.៥៧៧មេហ្គាវ៉ាត់។ នេះបើយោងតាមទិន្នន័យពី Korea Power Exchange និងក្រុមហ៊ុនសាជីវកម្មថាមពលអគ្គីសនីកូរ៉េរបស់រដ្ឋ។

94 free

សមាមាត្រនៃការបង្កើតថាមពលពន្លឺព្រះអាទិត្យនៅក្នុងតម្រូវការថាមពលសរុបរបស់ប្រទេសកូរ៉េខាងត្បូងនៅតែមានលើសពី ៣០% នៅពេលថ្ងៃត្រង់ដល់ម៉ោង ១:០០រសៀលកាលពីថ្ងៃទី២៦ ខែកុម្ភៈ ថ្ងៃទី១៩ និងថ្ងៃទី២៦ ខែមីនា ថ្ងៃទី១ ថ្ងៃទី២ ថ្ងៃទី៨ ថ្ងៃទី៩ និងថ្ងៃទី៣០ ខែមេសា ថ្ងៃទី១ និងទី១៤ ខែឧសភា និងថ្ងៃទី៣-៦ ខែមិថុនា។ នេះបើយោងតាមទិន្នន័យនោះ។ ចំនួនរោងចក្រថាមពលពន្លឺព្រះអាទិត្យកំពុងកើនឡើងនៅក្នុងខេត្តចេអូលឡានៅភាគខាងត្បូងកោះចេជូ និងខេត្តគីយ៉ុងសាងខាងជើង។

វាបានបង្ហាញអំពីតម្រូវការកាន់តែខ្ពស់សម្រាប់ការផលិតថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការផលិតថាមពលដែលមានមូលដ្ឋានទៅលើឧស្ម័នធម្មជាតិ នុយក្លេអ៊ែរ កម្ដៅ និងឧស្ម័នរាវ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...