លោក ស៊ី ជីនពីង ជំរុញឱ្យ​កងទ័ព​បង្កើត​កំផែងការពារដ៏រឹងមាំ​ក្នុង​កិច្ចការពារ​ព្រំដែន​ចិន​

94
0 13

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឱ្យកងទ័ពចិននៅតាមព្រំដែន បង្កើនសមត្ថភាពរបស់ពួកគេក្នុងការការពារព្រំដែន និងការគ្រប់គ្រង ដើម្បីបង្កើតជញ្ជាំងការពារដ៏រឹងមាំអស្ចារ្យនៅតាមបណ្តោយព្រំដែនរបស់ប្រទេស។

លោក ស៊ី ដែលជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានធ្វើការកត់សម្គាល់ខាងលើនេះកាលពីថ្ងៃពុធ ក្នុងដំណើរស្វែងរកការពិតដើម្បីស្ទង់មើលការងារនៃការគ្រប់គ្រង និងការការពារតាមព្រំដែន ព្រមទាំងការអភិវឌ្ឍកងទ័ពព្រំដែននៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៅភាគខាងជើងប្រទេសចិន។

94 free

ក្នុងពេលបំពេញទស្សនកិច្ចនៅទីបញ្ជាការយោធាម៉ុងហ្គោលីខាងក្នុងនៃកងទ័ពរំដោះប្រជាជនចិន លោក ស៊ី បានកោតសរសើរចំពោះតួនាទីរបស់កងទ័ពនៅតាមព្រំដែនក្នុងតំបន់ ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅព្រំដែនភាគខាងជើងរបស់ប្រទេស។ ដោយកោតសរសើរអំពីវឌ្ឍនភាពរបស់ប្រទេសចិនក្នុងការងារការពារព្រំដែនចាប់តាំងពីសមាជជាតិ CPC លើកទី១៨ ក្នុងឆ្នាំ២០១២ មក លោក ស៊ី បាននិយាយថា កងទ័ពតាមព្រំដែនរបស់ប្រទេសចិនបានបង្កើនការហ្វឹកហ្វឺនយោធា និងការត្រៀមខ្លួនប្រយុទ្ធ ព្រមទាំងបានការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិសុខព្រំដែន និងស្ថិរភាពក្នុងតំបន់នៅតាមព្រំដែន។

លោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងការហ្វឹកហ្វឺនកងទ័ព និងបង្កើនការត្រៀមប្រយុទ្ធ បង្កើនល្បឿននៃការកសាងសមត្ថភាពទាក់ទងនឹងកិច្ចការពារ និងការត្រួតពិនិត្យព្រំដែនដែលមានបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្លាស់ប្តូររបៀបបំពេញភារកិច្ចការពារព្រំដែន រឹតបន្តឹងវិន័យយោធា រក្សាសណ្តាប់ធ្នាប់ល្អ និងពង្រឹងក្រុមអ្នកជំនាញការពារព្រំដែនបន្ថែមទៀត។

ដោយសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមនាយកដ្ឋានគណបក្ស និងរដ្ឋាភិបាល យោធា ភ្នាក់ងារអនុវត្តច្បាប់ និងប្រជាជនសាមញ្ញក្នុងវិស័យការពារព្រំដែនដែលជាកម្លាំងពិសេសរបស់ប្រទេសចិននោះ លោក ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអស់ដើម្បីបំបែកមូលដ្ឋានថ្មីមួយក្នុងការការពារព្រំដែនរបស់ប្រទេស៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...