បណ្ដុំអង្គការសង្គមស៊ីវិល សហភាពសហជីព សមាគម គណបក្សនយោបាយនានាចេញ ញត្តិថ្កោលទោស លោក សម រង្ស៊ី ចំពោះការផលិតរូបថតក្លែងក្លាយ អំឡុងពេលពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ បើយោងតាមការចេញផ្សាយញត្តិថ្កោលទោស របស់បណ្ដុំអង្គការសង្គមស៊ីវិល សហភាពសហជីព សមាគម គណបក្សនយោបាយនានា ដែលអង្គភាពសារព័ត៌មាន WOW NEWS ទទួលបាន នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលមានខ្លឹមសារស្រដៀងគ្នាថា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល ៖