គីម ជុង​អ៊ុន ប្រកាស​គាំទ្រ​​ពេញទំហឹង​ចំពោះ​លោក ពូ​ទីន

94
0 18

ព្យុយ៉ាង៖ លោក ​គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​អបអរសាទរ​នៅ​ថ្ងៃ​បុណ្យជាតិ​នៃ​ប្រទេស​រុស្ស៊ី​។ សារ​របស់លោក គីម ដែល​ត្រូវបាន​ដកស្រង់​យកមក​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) មិនបាន​និយាយ​អំពី​ការ​លុកលុយ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ឬ​ការចូលរួម​របស់​ទីក្រុង​មូ​ស្គូ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​នោះទេ ប៉ុន្តែ​បាន​សរសើរ ការសម្រេចចិត្ត និង​ការណែនាំ​ត្រឹមត្រូវ​… របស់​ពូ​ទីន ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​របស់​កងកម្លាំង​សត្រូវ សំខាន់​លោកខាងលិច​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានផ្តល់ ការគាំទ្រ​ពេញលេញ និង​ការពង្រឹង​សាមគ្គីភាព របស់​ប្រទេស​លោក​ដល់ទី​ក្រុង​មូ​ស្គូ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៅក្នុង​សារលិខិត​មួយ​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ​។​

លោក គីម បាន​ផ្ញើ​សារ​អបអរសាទរ​នៅ​ថ្ងៃ​បុណ្យជាតិ​នៃ​ប្រទេស​រុស្ស៊ី ដែល​អាច​ថា​ជា​ប្រទេស​តិចតួច​ដែល​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​

តាមរយ​សារលិខិត​នោះ​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រជាជន​កូរ៉េខាងជើង​នៅតែ​រក្សា ការពង្រីក ទ​នាក់​ទំនង និង​ការគាំទ្រ​ពេញទំហឹង រួមទាំង​សាមគ្គីភាព​ដល់​ប្រជាជន​រុស្ស៊ី ក្នុង​ការតស៊ូ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​បុព្វហេតុ​ដ៏​ពិសិដ្ឋ ដើម្បី​រក្សា​សិទ្ធិ​អធិបតេយ្យភាព ការអភិវឌ្ឍន៍ និង​ផលប្រយោជន៍​នៃ​ប្រទេស​របស់​ពួកគេ ប្រឆាំងនឹង​ពួក​ចក្រពត្តិនិយម និង​តាម​អំពើ​ចិត្ត​។​

94 free

នេះ​អាច​ចាត់ទុកជា​សារ​ចុងក្រោយ​នៃ​ការគាំទ្រ​ពី​ក្រុង​ព្យុងយ៉ាង​ដល់​ក្រុង​មូ​ស្គូ​ចាប់តាំងពី​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ចាប់ផ្ដើម​។​

ប្រទេស​កូរ៉េខាងជើង​ធ្លាប់បាន​ពណ៌នា​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន នោះ​ថា​ជា សង្គ្រាម​ប្រូ​ក​ស៊ី របស់​សហរដ្ឋអាមេរិក ដើម្បី​បំផ្លាញ​ប្រទេស​រុស្ស៊ី ហើយ​បាន​ថ្កោលទោស​ជំនួយ​យោធា​របស់លោក​ខាងលិច​ដល់ទី​ក្រុង Kyiv ។​

កាលពី​ខែមករា សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ពី​ការផ្គត់ផ្គង់​គ្រាប់​រ៉ុក្កែត និង​មី​ស៊ី​ល​ទៅ​ឲ្យ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner​។ ប៉ុន្តែ ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។

ដោយ​ទ្បែ​ក​នៅក្នុង​ខែមីនា ទីក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា​មាន​ភស្តុតាង​ដែលថា​ទីក្រុង​មូ​ស្គូ​កំពុង​ស្វែងរក​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ផ្គត់ផ្គង់​អាវុធ​សម្រាប់​ការវាយលុក​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​ថ្នូរ​នឹង​ការ​ផ្តល់ជំនួយ​ស្បៀងអាហារ​ដល់​ប្រទេស​កូរ៉េខាងជើង​ដែល​ក្រីក្រ​។​

ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ រុស្ស៊ី​បាន​ប្រកាន់​ជំហរ​ប្រឆាំងនឹង​ការបង្កើន​សម្ពាធ​លើ​កូរ៉េខាងជើង ដែល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​ជាច្រើន​របស់​អង្គការសហប្រជាជាតិ និង​លោកខាងលិច​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...