ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ណែនាំដល់អ្នកពាក់ព័ន្ធ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងពេញទំហឹង ដើម្បីសម្រេចបាននូវគោលដៅអប់រំជាតិ

94
0 16

កំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុនបានណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ច រៀងខ្លួនៗប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ អប់រំជាតិ ជាពិសេសការសម្រេចបានសាលារៀនគំរូ និងចូលរួមអនុវត្តយុទ្ធនាការសាលារៀន ស្អាតគ្មានសំរាម និងស្នើស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមគាំទ្រ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា រួមទាំងលោកឪពុក អ្នកម្តាយ និងអ្នកឤណា ព្យាបាលទាំងអស់ នៅទូទាំងប្រទេស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ជានិមិត្តរូប បានប្រព្រឹត្តទៅកាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាល័យឧដុង្គ។

94 free

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបើកបវេសនកាល ឆ្នាំសិក្សាថ្មីនាពេលនេះ គឺការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិន ភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ក្រសួងអប់រំ បានបញ្ជាក់ថា តាមរយៈការអនុវត្តកំណែទម្រង់ដែលបានដាក់ចេញជាបន្តបន្ទាប់ វិស័យអប់រំទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ មកទល់ពេលនេះ កម្ពុជាមានសាលារៀន គ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅ ជិតលំនៅដ្ឋានរបស់ប្រជាជន៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...