យុវតី កញ្ញា និងក្រុមគ្រួសារ បានសម្តែងទឹកចិត្ត អរគុណចំពោះ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា និងសប្បុរសជន ដែលបានជួយជ្រោមជ្រែងខ្លួនឲ្យមានឱកាសបានរៀនសូត្របន្តទៀត

94
0 2,701

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបេះដូងមនុស្ស ផន ផល្លា ដែលជាប្រធានមណ្ឌលកុមារកំព្រាមែកឈើ ឯកឧត្តមបានចុះទៅជួប យុវតីម្នាក់ ជាសិស្សថ្នាក់ទី៨ ដែលសព្វថ្ងៃរស់នៅក្នុងជីវភាពទីទ័លក្រ ជាមួយនឹងគ្រួសាររបស់ខ្លួន នៅក្នុងផ្ទះខ្ទមដ៏ចាស់ទ្រុឌទ្រោមមួយ ពេលនេះត្រូវបានឯកឧត្តម ផន ផល្លា ជួយសាងសង់ផ្ទះ នឹងផ្គង់ផ្គង់ទាំងស្រុងទៅលើការរស់នៅ និងរៀនសូត្រ ហើយបន្ថែមពីនេះបានទទួលយក យុវតីម្នាក់នេះ ជាកូនចិញ្ចឹមរបស់ឯកឧត្តម។

យុវតីម្នាក់នេះមានឈ្មោះ ហ៊ាង កញ្ញា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៅអនុវិទ្យាល័យទ្រមូង បច្ចុប្បន្នរស់នៅជាមួយឪពុក មានឈ្មោះ វង់ កប អាយុ៤១ឆ្នាំ មុខរបរ កម្មករស៊ីឈ្នួល និងមានលោកតាលោកចាស់ជរា ដែលនៅជាមួយគ្នា ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រៃពក ស្រុកគិរីវង់ ខេត្តតាកែវ។

94 free

តាមការបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ផន ផល្លា៖ បានបញ្ជាក់ច្បាស់ៗថា ឯកឧត្តមនឹងជួយសាងសង់ផ្ទះ នឹងផ្គង់ផ្គង់ទាំងស្រុងទៅលើការរស់នៅ និងរៀនសូត្ររបស់ កញ្ញា រហូតដល់ចប់មហាវិទ្យាល័យផងដែរ។ ថែមពីនេះទៀត ឯកឧត្តម បានទទួលយក កញ្ញា ដាក់បញ្ជូលបន្ថែមជាកូនចិញ្ចឹម នៅក្នុងចំណោមកូនចិញ្ចឹមទាំង ១៥៧នាក់។

សូមរំលឹកថា៖ នេះមិនមែនជាលើកទី១ទេដែល ឯកឧត្តម ផន ផល្លា ធ្វើការងារសប្បុរសធម៌បែបនេះ កន្លងមក ឯកឧត្តម តែងតែ យកចិត្តទុកដាក់ ជួយផ្ដល់ជំនួយ មិនថាជាសម្ភារៈ ឬជាថវិកាក្ដី ទៅឲ្យជនងាយរងគ្រោះនៅក្នុងសង្គម ដូចជា ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ក្មេងអនាថា ដែលឪពុកម្តាយស្លាប់ចោល ឬបោះបង់ចោលក៏មាន បន្ថែមពីនេះ ឯកឧត្តម ផន ផល្លា កំពុងតែចិញ្ចឹមក្មេងៗ ចំនួន ១៥៧នាក់បន្ថែមទៀត នៅក្នុងមណ្ឌលកុមារកំព្រាមែកឈើ របស់ឯកឧត្តម ៕

ជាចុងក្រោយ យុវតី កញ្ញា និងគ្រួសារ បានសម្តែងទឹកចិត្ត និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ផន ផល្លា និងសប្បុរសជន ដែលបានជួយជ្រោមជ្រែងដល់ កញ្ញា ឲ្យមានឱកាសបានរៀនសូត្របន្តទៀត ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...