សម្ដី​គ្រូបង្វឹក​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន មុន​ជួប​បង់​ក្លា​ដែ​សនៅ​ថ្ងៃស្អែក​

94
0 75

ភ្នំពេញ ៖ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែមិថុនា​នេះ ដោយបាន​លើកឡើងថា បន្ទាប់ពី​ការ​ខំប្រឹង​ជាខ្លាំង កំឡុង​ការប្រកួត​ស៊ី​ហ្គេម នេះ​គឺជា​ការចាប់ផ្ដើម​ទំព័រ​ថ្មី​មួយទៀត ពិសេស​សម្រាប់​ការវិល​ត្រឡប់មក​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​ជាថ្មី ដែល​ត្រូវមាន​ការរៀបចំ​ថ្មី​ជាច្រើន ដូចជា​កលល្បិច យុទ្ធសាស្ដ្រ និង​តា​ក់ទិច​ជាដើម ។ យ៉ាងណាមិញ​លោក​សង្ឃឹមថា នឹង​ប្រើពេល​តិចជាង​មុន ក្នុងការ​រៀបចំ​ក្រុម​ឲ្យ​បានល្អ​ប្រសើរ ។​

លោក​ថា «​ខ្ញុំ​បាន​មើលឃើញ​កីឡាករ​ថ្មីៗ​ជាច្រើន ក្នុង​ក្រុម មាន​ទេព​កោសល​ថ្មីៗ ហើយ​កីឡា​ករចាស់ៗ ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ក៏មាន​ការរីកចម្រើន​ជាង​មុន​ដែរ ។ ខ្ញុំ​សូម​អរគុណ​គ្រូបង្វឹក​តាម​ក្លិប​នីមួយៗ ដែល​ខំប្រឹង​បង្ហាត់​កីឡាករ​ឲ្យ​យើង​បានជ្រើសរើស​មក​ចូលរួម​ជម្រើសជាតិ ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម សម្រាប់​កីឡាករ​របស់​យើង ក៏ដូចជា​ក្រុម​របស់​យើង នឹង​អាចធ្វើ​បានល្អ នាពេលខាងមុខ ឬ​នាពេល​អនាគត​» ។​

94 free

លោក Felix បន្ថែមថា «​សម្រាប់​ការប្រកួត​ជាមួយ​បង់​ក្លា​ដែ​ស​ស្អែក ខ្ញុំ​គិតថា គឺជា​ការប្រកួត​ដែល​លំបាក ហើយ​ជាការ​ប្រកួត​ដែល​ត្រូវការ​ប្រើប្រាស់​កម្លាំង និង​កាយសម្បទា​ខ្លាំង ។ ក្រុម​បង់​ក្លា​ដែ​ស ក៏មាន​គ្រូបង្វឹក​ល្អ​ដូចគ្នា ។ ខ្ញុំ​គិតថា ជាការ​ប្រកួត​ដែល​តានតឹង ។ អ្វីដែល​សំខាន់ គឺជា​ការប្រកួត​ដំបូង សម្រាប់​ខ្ញុំ ក្នុងការ​ចាប់ផ្ដើម​ថ្មី ក៏ដូចជា​ការរៀបចំ​ថ្មី ។ ចឹ​ង​យើង​សង្ឃឹមថា នឹងធ្វើ​បានល្អ ហើយ​ពួកយើង​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​» ។

សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​បើកទ្វារ ស្វាគមន៍​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស នា​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​១៥ ខែមិថុនា​ស្អែក​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ ក្នុង​រជ្ជកាល​លោក Felix ក៏ដូចជា​កាលពី​លោក Keisuke Honda ដឹកនាំ កម្ពុជា បាន​ជួប​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ភ្ញៀវ​បង់​ក្លា​ដែ​ស​ចំនួន ២​លើក​មកហើយ ដោយ​លទ្ធផល​ចាញ់​បង់​ក្លា​ដែ​ស ១-០ ទាំង ២​ប្រកួត ។ ដូច្នេះ​ចាំមើល​ស្អែក​នេះ តើ​នឹងមាន​ការប្រែប្រួល​លទ្ធផល​យ៉ាងណា​៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...