អាល្លឺម៉ង់ត្រៀមចំណាយប្រាក់ជិត១០០០លានអឺរ៉ូ ដើម្បីទិញប្រព័ន្ធការពារអាកាស IRIS-T ពីអឺរ៉ុប
ប៊ែកឡាំង៖ យោងតាមប្រភពការពារជាតិមួយ បានឲ្យដឹងថា អាល្លឺម៉ង់ គ្រោងនឹងទិញប្រព័ន្ធការពារដែនអាកាស IRIS-T អឺរ៉ុបចំនួន ៦ គ្រឿង សម្រាប់កងទ័ពអាកាសរបស់ខ្លួន ខណការចំណាយសរុបនៃការទិញនេះត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ៩០០ លានអឺរ៉ូ (៩៧១.៧៣ លានដុល្លារ) ។
ការសម្រេចចិត្តនេះ កំពុងរង់ចាំការអនុម័តចុងក្រោយពីសមាជិកសភា ដែលរំពឹងថានឹងធ្វើឡើង នៅថ្ងៃពុធនេះ ។ ថ្វីត្បិតតែអាល្លឺម៉ង់ ធ្លាប់បញ្ជាទិញប្រព័ន្ធ IRIS-T ចំនួន ២ សម្រាប់អ៊ុយក្រែន និងបានប្តេជ្ញាបញ្ជូនប្រព័ន្ធពីរបន្ថែមទៀតទៅកាន់ទីក្រុងគៀវក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនមិនទាន់បានបំពាក់ប្រព័ន្ធការពារដែនអាកាសទំនើបនេះនៅឡើយទេ។
គួរបញ្ជាក់ថា ប្រព័ន្ធ IRIS-T SLM ដែលផលិតដោយក្រុមហ៊ុន Diehl មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) និងផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ៕