អ្នកលេងហ្វេសបុក Facebook ឈ្មោះ «រាជ្យបុត្រ សូរ្យកាយ្យ» ចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ យុវជន ទឹម សុជា ដែលគេស្គាល់ឈ្មោះនៅលើបណ្តាញសង្គម Facebook ថា « រាជ្យបុត្រ សូរ្យកាយ្យ» បានចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសគ្រប់យ៉ាង ដែលខ្លួនធ្លាប់បានវាយប្រហារ និងរិះគន់មកលើសម្តេច និងរាជរដ្ឋាភិបាល។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងឲ្យយុវជនរូបនេះរៀបចំខ្លួនមកស្រុកកំណើតវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កូន ទឹម សុជា ដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះ រាជ្យបុត្រ សូរ្យកាយ្យ បានធ្វើវីដេអូសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបាន កើតកន្លងមក។ កូនប្រុសពុកសូមស្វាគមន៍ការវិលត្រឡប់របស់កូន។ សម្រាប់រឿងអតីតកាលទុកវាដោយឡែកទៅចុះ។ កូនរៀបចំខ្លួនមកនៅស្រុកយើងវិញដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។ មាតុភូមិកម្ពុជាជារបស់ប្រជាជនកម្ពុជាគ្រប់រូប»៕