សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល កាត់ខ្សែបូរ សម្ពោធទីស្នាក់ការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម ប្រសើរ
ភ្នំពេញ៖ ថ្ងៃចន្ទ ទី ១៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ មានពិធីសម្ពោធទីស្នាក់ការកណ្ដាល របស់សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល។
កម្មវិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ឯកឧត្តម ឈឿង ចាន់ធឿន អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ឯកឧត្តម ហ៊ាន ប៊ុនណាវុធ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម មឿង ចិន្តា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងមានប្រធានសមាគមអង្គការសង្គមស៊ីវិល ដទៃជាច្រើនទៀត។
បើតាមប្រសាសន៍ លោក បណ្ឌិតភុំ ធី អនុប្រធានប្រចាំការសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សមាសភាពសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល គិតមកដល់ថ្ងៃសម្ភោធនេះ មានចំនួន ២០ សមាគមនិងអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសម្ព័ន្ធភាព មានឈ្មោះដូចខាងក្រោម៖
១. លោក សុខ សុខុម ប្រធាន អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា
២. លោក សុះ សៅអ៊ី ប្រធាន អង្គការបេសកកម្មសប្បុសធម៌
៣. លោក សុន ខេមរា ប្រធាន អង្គការទិសទាំងប្រាំបីពិភពលោកកម្ពុជា
៤. លោក អេង គន្ធា ប្រធាន អង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍
៥. លោក គង់ គាក់ណាំង ប្រធាន អង្គការស្រាវជ្រាវជាតិកម្ពុជា
៦. លោក ហ៊ុន មករា ប្រធាន សមាគមសម្ព័ន្ឋអ្នកសារព័ត៌មានសកលសន្តិភាព
៧. ឯកឧត្តម ហ៊ាន ប៊ុនណាវុធ ប្រធាន សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍
៨. លោក ដាង មុន្នី ប្រធាន សមាគមកង់បីដឹកជញ្ជូនកម្ពុជា សន្តិភាព
៩. លោក ប៊ុន មុន្នី ប្រធាន សមាគមអភិវឌ្ឍអតីតយុវជនពិការ
១០. លោក ម៉ែន វុទ្ឋី ប្រធាន សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីសង្គម
១១. លោក តេង លីមហួយ ប្រធាន សមាគមកម្លាំងអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ឋនៃកម្ពុជា
១២. លោក សរ រដ្ឋា ប្រធាន សមាគមដឹកជញ្ជូនកម្មករ
១៣. លោក ជុច វី ប្រធាន គេហទំព័មនុស្សធម៌ញ្ញូស៌
១៤. លោក ប៉ាល់ សៅជាតិ ប្រធាន កាសែត ពន្លឺពេជ្រនិងគេហទំព័រភីភីធីញូស៍
១៥. លោក លុយ រក្សា អនុប្រធាន សម្ព័ន្ឋយុវជនសេនាមរតកសន្តិភាព
១៦. លោក សរ ដារ៉ា ប្រធាន សហភាពសហព័ន្ឋសហជីពការងារសន្តិភាព
១៧. លោក បណ្ឌិត ភុំ ធី ប្រធាន សហព័ន្ឋសហជីពយុវជនបញ្ញវន្ត
១៨. លោកស្រី សោម ពុទ្ឋី នាយិការង សាលារៀន វ៉េសខេម
១៩. លោក ថៃ ស៊ាងម៉ី ប្រធាន អង្គភាពសារព័ត៌មានវ៉ាវញូស៍ដេលី
២០. លោក ប៊ុន វិចិត្រ ប្រធាន សមាគមទេសចរណ៍ខេត្តបាត់ដំបង
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បង្កើតឡើងក្នុងគោលបំណង៖
– ដើម្បីបម្រើឲ្យផលប្រយោជន៍សង្គមជាតិនិងប្រជាជន ឈរលើទិសដៅស្នូលចំនួនបី៖ ទី១ រួមគ្នាការពារសន្តិភាព ទី២ រួមគ្នាការពារស្ថិរភាពនយោបាយជាតិ និងទី៣ រួមគ្នាលើកកម្ពស់អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយអង្គការដៃគូ និងរាជរដ្ឋាភិបាល។
– រួមគ្នាថែរក្សាសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍន៍ ក្រោមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿងថ្កើនថ្កាន ដោយលុបបំបាត់នូវព័ត៌មានមិនពិត មានចរិតលក្ខណៈញុះញង់ លាបពណ៌ ដែលធ្វើអោយជាតិបែកបាក់។
– ជួយយកអាសារគ្នានឹងចេះចែករំលែកការលំបាករវាងខ្មែរនិងខ្មែរ ដើម្បីឈានទៅការរួបរួមគ្នា ចៀសវាងចាញ់ល្បិចកិច្ចកលបរទេសដើម្បីបំផ្លាញជាតិខ្មែរ។
– រួមចំណែកផ្ដល់ចំណេះដឹងដើម្បីកសាងធនធានមនុស្សក្នុងការអភិវឌ្ឍន៍ជាតិ តាមរយៈវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ជាពិសេសរួមចំណែកក្នុងការផ្ដល់សេវាផ្នែកច្បាប់ពិគ្រោះយោបល់ និងរៀបចំពាក្យបណ្ដឹង គ្រប់ដំណាក់កាល នីតិវិធីនៃរឿងក្តីតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្វែងរកយុត្តិធម៌ក្នុងសង្មម។
បណ្ដុំសម្ព័ន្ធភាពសមាគមអង្គការសង្គមស៊ីវិល មានទិសដៅដូចខាងក្រោម៖
– ធ្វើការងារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យស្គាល់ពីគុណតម្លៃនៃសន្តិភាពនិងការអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់ភាពរីកចម្រើន។
– ធ្វើសកម្មភាពការងារតាមរយៈពិគ្រោះយោបល់ផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ឋនិងធ្វើសកម្មភាពផ្សព្វផ្សាយនាទីស្វែងយល់ពីច្បាប់ ប្រវត្តិសាស្ត្រ នយោបាយនិងសង្គម ដើម្បីលើកកម្ពស់នូវគុណតម្លៃ ក្នុងនាមជាធនធានមនុស្ស ក្នុងស្ថានភាពប្រទេស រក្សាបាននូវសុខសន្តិភាព ស្ថេរភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។
– បើកវគ្គបណ្តុះបណ្តាលដល់សិស្សនិស្សិតឬប្រជាពលរដ្ឋនៅតាមសហគមន៍នូវចំណេះ ជំនាញ ដើម្បីទទួលបានបទពិសោធន៍យកទៅបម្រើឲ្យប្រទេសជាតិ ដោយឈរលើភាពត្រឹមត្រូវ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមយន្តការនយោបាយរបស់រាជរដ្ឋាភិបាល។
– ធ្វើសកម្មភាពការងារទាំងឡាយដែលបម្រើឲ្យប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ ទប់ស្កាត់គំនិតទុច្ចរិតចង់បំផ្លាញជាតិនិងធ្វើឲ្យប៉ះពាល់ស្ថេរភាពនយោបាយកម្ពុជា។
– ធ្វើសកម្មភាពចូលរួមជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យមានស្មារតីជាតិ ចូលរួមការពារសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍ទប់ស្កាត់សកម្មភាពដែលធ្វើឲ្យខ្មែរបែកបាក់សាមគ្គីគ្នា ៕