សម្តេចតេជោ ហ៊ុន សែន មិនជឿថាអ៊ុយក្រែនអាចដណ្ដើមទឹកដីដែលរុស្ស៊ីកាន់កាប់នោះទេ

94
0 199

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការវាយកទឹកដីរុស្ស៊ីពីសំណាក់កងទ័ពអ៊ុយក្រែន នឹងមិនអាចឱ្យអ៊ុយក្រែនអាចកាន់កាប់ទឹកដីទាំងនោះបាននោះទេ ដោយសារតែរុស្ស៊ីនឹងវាយត្រឡប់ចេញទៅវិញ ហើយអ្នកដែលរងគ្រោះនោះគឺប្រជាជនស៊ីវិលតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា ពេលនេះមិនអាចមានអ្វីដែលរារាំងអ៊ុយក្រែន មិនឲ្យវ៉ៃទៅលើរុស្ស៊ីនោះទេ តែសម្ដេចជឿថា រុស្ស៊ីនឹងមិនឲ្យអ៊ុយក្រែនកាន់កាប់ទឹកដីរបស់ខ្លួនដែលវាយបាននោះទេ។

សម្ដេចថា៖ «ទោះអាមេរិកនិងលោកខាងលិចផ្ដល់អាវុធឲ្យប៉ុណ្ណាក៏ដោយក៏ទៅមិនរួចដែរ។ វ៉ៃទៅ វ៉ៃមក ប្រជាជនដែលស្លាប់គឺ អ៊ុយក្រែន និងរុស្ស៊ីតែប៉ុណ្ណឹង»។

94 free

សម្ដេចតេជោបានបង្ហើបពីសំណួរដែលសម្ដេចបានសួរទៅប្រធានាធិបតីអ៊ុយក្រែន ក្នុងជំនួបថ្មីៗនេះថា តើអ៊ុយក្រែនមានគម្រោងចង់វ៉ៃយកដីវិញទេ? ចម្លើយនោះគឺអ៊ុយក្រែនពិតជាមាន។

សម្ដេចមិនមានជំនឿថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម បាននោះទេខណៈជំរុញឲ្យមានការដោះស្រាយដោយសន្តិវិធី និងការចរចាទៅលើករណីសង្គ្រាមមួយនេះ។

សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ សង្គ្រាមនេះគឺផ្ដើមចេញពីការចង់ចូលរួមទៅក្នុងសម្ព័ន្ធមិត្តណាតូ របស់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យរុស្ស៊ីមានការខឹងសម្បារចំពោះការនាំយកសម្ព័ន្ធមិត្តណាតូមកក្បែរព្រំដែនរបស់ខ្លួន៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...