សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលថ្កោលទោស ចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ថ្កោលទោសចំពោះការលើកឡើងរបស់ ទណ្ឌិត សម រង្ស៊ី និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ឈប់ជឿទៅលើសកម្មភាពបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី តទៅទៀត ដោយយោងលើសំណេរ និងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ពិតជា មានចេតនានយោបាយជ្រុលនិយម ដែលការលើកឡើងនោះ គឺបានប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិយ៉ាងធ្ងន់ធ្ងរបំផុត និងបានបន្តធ្វើ សកម្មភាពដោយខុសច្បាប់នៅក្រៅប្រទេស ក្នុងគោលបំណងបំផ្លិចបំផ្លាញសន្តិភាព និងធ្វើឲ្យសង្គមជាតិមានភាពចលាចល។